Sunday, April 08, 2012

ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ! Jesus has arisen! Happy Easter!


ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ
 
ក្រោយ​ថ្ងៃ​សប្ប័ទ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ,​ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ​នាំ​គ្នា​ទៅ​មើល​ផ្នូរ។  ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង, ដ្បិត​មាន​ទេវតា​របស់​ព្រះអម្ចាស់ ចុះ​ពី​ស្ថាន​បរមសុខ​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ, ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។  ទេវតា​នោះ​មាន​ទ្រង់ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀកបំពាក់​ស​ដូច​សំឡី។  ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។  ទេវតា​ និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី!  ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែល​គេ​បាន​ឆ្កាង។  ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ។  ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះបន្ទូល​រួច​មក​ហើយ។  សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​ឯណេះ​សិន, ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់, ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ!  ឥឡូវ​នេះ ​ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។  នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ, សុំ​នាង​ជ្រាប!»
 
ស្ត្រី​ទាំង​នោះ​ប្រញាប់ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង, នាំ​ដំណឹង​នេះ​រត់​ទៅ​ជំរាប​ពួក​សិស្ស។  ពេល​នោះ ស្រាប់​តែ​ព្រះយេស៊ូ​យាង​មក​ជួប​ពួក​នាង។  ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ជំរាប​សួរ​នាង!»  នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះបាទា, ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។  ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!  សុំ​ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​អោយ​ទៅ​ស្រុក​កាលីឡេ​ទៅ, គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ។»
 
កាល​ស្ដ្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ, ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជំរាប​ពួក​នាយក​បូជាចារ្យ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង។  ពួក​នាយក​បូជាចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ, ហើយ​សំរេច​ចិត្ត​អោយ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន, ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់, មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់។”  ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសាភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​មាន​ទោស។»
 
ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។  រឿង​នេះ​ក៏​លេច​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។ 
 
ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ពួក​សិស្ស​ឃើញ

សិស្ស​ទាំង​ដប់​មួយ​រូប នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​អោយ​គេ​ទៅ។  កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយបង្គំ, ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។  ព្រះយេស៊ូ​យាង​ចូល​មក​ជិត​គេ, ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរមសុខ ទាំង​នៅ​លើ​ផែនដី។  ដូច្នេះ ចូរ​ចេញ​ទៅ​, នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​អោយ​ធ្វើ​ជា​សិស្ស, ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ ក្នុង​ព្រះនាម​ព្រះបិតា, ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។  ត្រូវ​បង្រៀន​គេ​អោយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។  ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក។»
 
 
 

5 comments:

Anonymous said...

I also use to preach of Jusus teaching . ​I always consider his​​parole is one of the best way for guiding humanity to live within peaceful and successful .But when people start to yell that Jesus will come back soon or still alive ,it is a non sens context .Because Jesus was dead more than 2000 years ago but his teaching is still alive .We should know ,with the time , it is possible that some of meaning in the every religions teaching had been evolved , manipulated and modified in order to adapt to the morality of each culture .So there is nothing that can confirm the context of the bible is true or not .

Anonymous said...

Can KI just stop publish this kind of content in here ? Are we christian now ? Can you post something that useful ? Or you got nothing useful to publish in your website now beside this jesus 's story ?

Just stop for Khmer sake, Can't you ?

Anonymous said...

1:03 PM :
For Khmer sake as you said, why don't you create a website by yourself and post something as you like? Why just be so lazy and depend on the other (KI)?

I bet, finally what you can only do is "saying that I'm so lazy, cannot do anything".

Anonymous said...

1:03 PM
Thank You KI ,continue this publish again and again .
I love to read this ...

Anonymous said...

I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.