Saturday, April 07, 2012

Events preceding EASTER - the Crucifixion (Luke in Khmer)

ព្រះយេស៊ូ​នៅ​មុខ​លោក​ពីឡាត

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះយេស៊ូ​ទៅ​លោក​ពីឡាត។  គេ​នាំ​គ្នា​ចោទ​ប្រកាន់​,ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះបំបោរ​ប្រជារាស្ត្រ​យើង, គឺ​ហាម​គេ​មិន​អោយ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ។  ហើយ​គាត់​អះអាង​ខ្លួន​ថា ជា​ព្រះគ្រិស្ដគឺ​ជា​ស្ដេច។» 
 
លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ។»
លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជាចារ្យ និង​បណ្ដាជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ។»
 
ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​ បាន​បំបះបំបោរ​ប្រជាជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ។»
ព្រះយេស៊ូ​នៅ​មុខ​ស្ដេច​ហេរ៉ូដ 
លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ?»  កាល​លោក​ពីឡាត​ដឹង​ថា ព្រះយេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះបាទ​ហេរ៉ូដ, លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះបាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​ពេល​នោះ​ដែរ។
 
ពេល​ឃើញ​ព្រះយេស៊ូ ព្រះបាទ​ហេរ៉ូដ​សប្បាយ​ព្រះហឫទ័យ​ក្រៃលែង, ដ្បិត​ទ្រង់​ចង់​ជួប​ព្រះយេស៊ូ តាំង​ពី​យូរយារ​មក​ហើយ, ព្រោះ​ទ្រង់​តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ, ​ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ព្រះយេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។  ទ្រង់​ទូល​សួរ​សំណួរ​ជា​ច្រើន, តែ​ព្រះយេស៊ូ​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។  ពួក​មហា​បូជាចារ្យ និង​ពួក​អាចារ្យ ​ក៏​នៅ​ទី​នោះ​ដែរ។  គេ​បាន​ចោទ​ប្រកាន់​ព្រះយេស៊ូ​យ៉ាង​ខ្លាំង​បំផុត។  ព្រះបាទ​ហេរ៉ូដ, ព្រម​ទាំង​ជេរ​ប្រមាថ​មើលងាយ​ព្រះអង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​អោយ​ព្រះអង្គ, រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។  កាល​ពី​មុន, ព្រះបាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។  ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។ 
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូ
លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជាចារ្យ, ពួក​មន្ត្រី និង​ប្រជាជន​មក​ជួបជុំ​គ្នា។   លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​អោយ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា គាត់​បំបះបំបោរ​ប្រជារាស្ត្រ។  ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក​តែ​មិន​ឃើញ​មាន​ទោស​អ្វី ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។  សូម្បី​តែ​ស្ដេច​ហេរ៉ូដ ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ, ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​អោយ​ប្រហារ​ជីវិត​ឡើយ។  ខ្ញុំ​គ្រាន់​តែ​អោយ​គេ​វាយ​ប្រដៅ​គាត់, រួច​លែង​គាត់​អោយ​ទៅ​វិញ។»
[ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់។] 
គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ!  លែង​បារ៉ាបាស​អោយ​យើង​ខ្ញុំ​វិញ!»
ឈ្មោះ​បារ៉ាបាស​នេះ ​ជាប់​ឃុំឃាំង, ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង, ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។  លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះយេស៊ូ, លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។
ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!  ឆ្កាង​ទៅ!»
 
លោក​ពីឡាត​មាន​ប្រសាសន៍ ​ទៅ​គេ ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?  ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​អោយ​ប្រហារ​ជីវិត​ឡើយ។  ខ្ញុំ​គ្រាន់​តែ​អោយ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​អោយ​ទៅ​វិញ។»
 
ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាមទារ​អោយ​ឆ្កាង​ព្រះយេស៊ូ។  សំរែក​របស់​គេ​មាន​ប្រៀប​ជាង។   លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាមទារ​របស់​ពួក​គេ។   លោក​ដោះ​លែង​បារ៉ាបាស ជា​អ្នក​ជាប់​ឃុំឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។  រីឯ​ព្រះយេស៊ូ​វិញ លោក​ប្រគល់​អោយ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។ 
គេ​ឆ្កាង​ព្រះយេស៊ូ

 នៅ​ពេល​បណ្ដើរ​ ព្រះយេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចំការ។   គេ​ចាប់​បង្ខំ​គាត់​អោយ​លី​ឈើ​ឆ្កាង​ដើរ​តាម​ក្រោយ​ព្រះយេស៊ូ។   ប្រជាជន​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ​ផង។ 
 
ព្រះយេស៊ូ​ងាក​មក​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូសាឡឹម​អើយ!   កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី។  ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ, ដ្បិត​នៅ​ថ្ងៃ​ក្រោយ​ នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន,​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន, ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន។”  នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក!  ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”  បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ, ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ, តើ​គេ​នឹង​ធ្វើ​បាប​ដល់​កំរិត​ណា​ទៅ!»
គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះយេស៊ូ​ដែរ។ 
លុះ​មក​ ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល», គេ​ឆ្កាង​ព្រះយេស៊ូ​នៅ​ទី​នោះ។  ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ។  ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ, ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។
 

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឱ​ព្រះបិតា​អើយ!  សូម​ព្រះអង្គ​អត់ទោស​អោយ​អ្នក​ទាំង​នេះ​ផង, ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ។»

គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។  ប្រជាជន​នាំ​គ្នា​ឈរ​មើល, រីឯ​ពួក​នាម៉ឺន ​និយាយ​ចំអក​មើលងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ។  បើ​គាត់​ជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ, អោយ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!» 

ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ។  គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ, ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន, ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»
 

នៅ​ពី​លើ​ព្រះអង្គ​មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន​ជាតិ​យូដា»។  អ្នក​ទោស​ម្នាក់​ដែល​ ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះយេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ, ហើយ​សង្គ្រោះ​យើង​ផង!»  ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​អោយ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ?  ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។  គេ​ធ្វើ​ទោសយើង​នេះ​ត្រូវ​ហើយ។  យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។  រីឯ​លោក​វិញ, លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ។»  បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះយេស៊ូ​អើយ!  ពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ, សូម​កុំ​ភ្លេច​ទូលបង្គំ។»  

 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ​អ្នក​បាន​ទៅ​នៅ​ស្ថាន​បរមសុខជា​មួយ​ខ្ញុំ។»
ព្រះយេស៊ូ​ចូល​ទិវង្គត

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់, ផែនដី​ទាំង​មូល​ងងឹត​សូន្យ ​រហូត​ដល់​ម៉ោង​បី​រសៀល, ព្រះអាទិត្យ​បាត់​រស្មី, វាំងនន​នៅ​ក្នុង​ព្រះវិហារ​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។  

ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ព្រះបិតា!  ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​វិញ។​»  ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។
 



នាយ​ទាហាន​រ៉ូម៉ាំង​ដែលបាន​ឃើញ​ហេតុការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់, ហើយ​ពោល​ថា៖ «បុរស​នេះ ​ពិត​ជា​សុចរិត​មែន!»  រីឯ​បណ្ដាជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល, កាល​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។  អ្នក​ជិតដិត​នឹង​ព្រះយេស៊ូ​ទាំង​ប៉ុន្មាន, ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ តាំង​ពី​ស្រុក​កាលីឡេ​មក, នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​ទាំង​អស់​ពី​ចម្ងាយ។ 
ការ​បញ្ចុះ​សព​ព្រះយេស៊ូ
មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​ឈ្មោះ​យ៉ូសែប។  លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ, ជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា។  លោក​ជា​មនុស្ស​ល្អ​សុចរិត, ហើយ​ទន្ទឹង​រង់ចាំ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។  លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សំរេច​ចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ​ទេ, ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។  លោក​បាន​ទៅ​ជួប​លោក​ពីឡាត, សុំ​យក​ព្រះសព​ព្រះយេស៊ូ។  លោក​យក​ព្រះសព​ព្រះយេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង, ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប, រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។  ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។  ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង ហើយ​ថ្ងៃ​សប្ប័ទ​ជិត​មក​ដល់។  ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលីឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។  នាង​បាន​ឃើញ​ផ្នូរ, ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ​ផង។ 
បន្ទាប់មក ស្ត្រី​ទាំង​នោះ ​វិល​ត្រឡប់​ទៅ​វិញ, រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។   នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សំរាក​តាម​បទ​បញ្ជា​ចែង​ទុក។

4 comments:

Anonymous said...

ព្រះយេស៊ូ​ចូល​ទិវង្គត


ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់, ផែនដី​ទាំង​មូល​ងងឹត​សូន្យ ​រហូត​ដល់​ម៉ោង​បី​រសៀល, ព្រះអាទិត្យ​បាត់​រស្មី, វាំងនន​នៅ​ក្នុង​ព្រះវិហារ​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។

ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ព្រះបិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​វិញ។​» ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។

This is full of fiction.

The whole world was in darkness???Back then people had no idea how big the world was?

And who said and verified this event?

The claim sounds familiar by Hollywood standards.

By the way,who and what the hell GOD look like?

Burning Bush? Thunder? Voice in a dying man head?

Khmer Democrat must not know the difference between the truth and fiction?

Rubbish,I said,mates.

Anonymous said...

​អ្នក​ជិតដិត​នឹង​ព្រះយេស៊ូ​ទាំង​ប៉ុន្មាន, ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ តាំង​ពី​ស្រុក​កាលីឡេ​មក, នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​ទាំង​អស់​ពី​ចម្ងាយ។

Note: Why many women follwed this unstable con man,King of Juda,the Roman snitch? Who were these destitute women to him? Lovers,sex slaves or whores? Was not he a sex slaves trafficker,then?

Not different from the imprisoned prophet in US who had raped under age girls, swindled, and had sexual relationship with many of his female followers.

This unstable person claimed he is the God agent. But he was prosecuted under the US laws by the other believers of the same fctitious religion of the unstable con man,King of Jews,as well. Why?

Like Dan Quayle, the US VP under the old George H W Bush, used to complain,"mind is the terrible thing to have."
Indeed, just like this King of Juda!

Anonymous said...

I don't read Khmer, but I assume from the English version.

You know, without the God of Israel; Israel would not be a strong nation today in the midst of her hostile neighbors. Because the God of Israel is the keeper of Israel.

God is raising up the nation of Israel to be the head of nations. People from the around the world are being blessed by the Israeli people throught their good deeds and technological advancement. This is only possible because of their God. By far, the Jews are the most persecuted people on earth. By human logic they should not have exist because of that reason.

Jesus is not king of Judah, he is king of the Jews. Why don't you read what it says?

God is good, but he also is just. He will judge this world for rejecting him as God.

In dying, Jesus triumph over his enemy, Satan. Yes, insults was hurled against him as he prepared of going to the cross, just like you guys are hurling insults and accusation against him with your commments.

You people don't know the power of God. Jesus said, "no man can take away my life; I lay down my life and I take it back up." What he was saying was, "You people think that you have suddue me, but in reality I'm letting you sacrifice me so that the Passover lamb is finally finds its fulfillment in me." Jesus was the Passover Lamb, the true lamb of God for sin atonening sacrifice. So he needed to die as the prophecy had foretold long ago. The time has finally arrived for this to fulfill.

W~W

Anonymous said...

I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.